Category: News

ឥណទានធនាគារដើរតួយ៉ាងសំខាន់ ក្នុងវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ ការប្រើប្រាស់កម្ចីឥណទានរបស់ធនាគារសម្រាប់ទិញលំនៅឋាន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង។ អគ្គនាយកក្រុមហ៊ុន Century 21 VTrust លោក ច្រឹក សុខនីម បានថ្លែងថា ការប្រើប្រាស់ប្រាក់កម្ចីពីធនាគារដើម្បីទិញលំនៅឋាន បានរួមចំណែកយ៉ាងធំធេងក្នុងវិស័យអចលនទ្រព្យ ដោយអ្នកប្រើប្រាស់អាចយកប្រាក់កម្ចីទៅទិញលំនៅឋានផ្ទាល់ខ្លួនបាន ខណៈកំណើនប្រជាជនដែលមានប្រាក់ចំណូលមធ្យមកំពុងកើនឡើង ។ លោក ប៉ូ អ៊ាវគង់ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អេស៊ា រៀលអេស្ទេត បានប្រាប់ថា ការប្រើប្រាស់ឥណទានលំនៅឋានរបស់ធនាគារ គឺជាកម្លាំងចលករដ៏ខ្លាំងក្នុងវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ច ព្រោះវាធ្វើឲ្យចរន្តសាច់ប្រាក់មានចលនាក្នុងទីផ្សារដែលធ្វើឱ្យវិស័យអចលនទ្រព្យមានកំណើន ហើយជួយបង្កើតការងារក្នុងវិស័យអចលនទ្រព្យ និងវិស័យសំណង់ទៀតផង។ ទោះបីយ៉ាងណានាយកគ្រប់គ្រងទូទៅក្រុមហ៊ុនខាងលើបានព្រមានដែរថា អ្នកប្រើប្រាស់កម្ចីនេះត្រូវតែមានគោលដៅច្បាស់លាស់ ខណៈការគ្រប់គ្រងរបស់ប្រព័ន្ធធនាគារក៏ត្រូវមានភាពច្បាស់លាស់ផងដែរ ដើម្បីបង្ការកុំមានវិបត្តិកើតឡើង។ ប្រភព៖ PostKhmer & KHMERHOME

Read More

រដ្ឋាភិបាល​កំពុង​រៀប​ចំ​ក្រុង​បាត់ដំបង​ដើម្បី​ស្នើ​អង្គការ UNESCO បញ្ចូលទៅជា​ទីក្រុង​បុរាណ

ភ្នំពេញ៖ ក្រសួង​ចំនួន៣និង​ស្ថាប័ន​ពាក់​ព័​ន្ឋ បាននិងកំពុង​រៀបចំ​ឯកសារ​ពាក់​ព័​ន្ឋ​ដើម្បី​ដាក់​ទៅកាន់​អង្គការ​យូនេស្កូ ដើម្បី​ស្នើ​ឲ្យ​អង្គការ​នេះ​បញ្ចូល​ទីក្រុង​បាត់ដំបង​ជាទី​ក្រុង​បុរាណ​មួយ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​កាន់តែច្រើន។ ក្រសួង​ទាំងនោះ​មានដូចជា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួងទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ។ លោក កើត ពុទ្ធ​វ​រី នាយក វិទ្យាស្ថាន​ជាតិ​ទេសចរណ៍​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​សិក្ខាសាលា​ស្តីពី ការកសាង​គោលនយោបាយ​ទេសចរណ៍​និរន្តរភាព និង​ទីក្រុង​បេតិកភណ្ឌ ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី១ វិច្ឆិកា​កន្លងមក​ថា មុន​ឈានដល់​ការស្នើ UNESCO ដាក់បញ្ចូល​ក្រុង​បាត់ដំបង​ទៅជា​ទីក្រុង​បុរាណ ការងារ​ដំបូង ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​ប្រមូល​ឯកសារ​ពាក់ព័ន្ធ មាន​ប្រវត្តិ ខេត្ត ផ្ទះ​បុរាណ អគារ​បុរាណ និង​វត្ត​បុរាណ ជាដើម ឲ្យ​បានច្បាស់លាស់ ដើម្បី​បង្ហាញ​ទៅ​គេ។ លោក​បន្តថា ជំហាន​បន្ទាប់ ក្រសួង​ពាក់ព័ន្ធ​នឹង​អញ្ជើញ​ប្រជាពលរដ្ឋ ដែល​កំពុង​រស់ នៅក្នុង​ផ្ទះ​បុរាណ ឬ​ផ្ទះ​សល់​ពី​សម័យ​បារាំង មក​ពន្យល់ កុំ​ឲ្យ​កែកុន​ផ្ទះ​ខុស​លក្ខណៈ​ដើម ព្រោះ​ថាបើ​រក្សា​រចនាបទ​ដើម នឹងមាន​ការទាក់ទាញ ហើយ​ការងារ​ពន្យល់​ណែនាំ​នេះ គឺ​បានធ្វើ​ជោគជ័យ​ហើយ នៅ ក្នុង​ក្រុង​ក្រចេះ ដែល​គ្រោង​នឹង​ស្នើ​អង្គការ UNESCO ដាក់បញ្ចូល​ជាទី​ក្រុង​បុរាណ​របស់​ពិភពលោក​ផងដែរ។ […]

Read More

តម្លៃដីធ្លីនៅក្រុងប៉ោយប៉ែតកើនឡើងលើសទ្វេរដងក្នុងឆ្នាំនេះ

ភ្នំពេញ : ដោយសារកំនើនប្រជាសាស្រ្ត និងការវិនិយោគរបស់ចិន និងហេដ្ឋារចនាសម្ព័ន្ឋកាន់តែមានភាពប្រសើរឡើង បានធ្វើឲ្យតម្លៃដីធ្លីនៅក្រុងប៉ោយប៉ែតបានកើនឡើងច្រើនជាងទ្វេរដងក្នុងឆ្នាំ២០១៨នេះ។ លោកបន្តថា “លើសពីនេះដីនៅតាមបណ្តោយផ្លូវជាតិលេខ៥ ដែលពីមុនមានតម្លៃ៧០ទៅ៨០ដុល្លារ បានកើនឡើងពី១៥០ទៅ២០០ដុល្លារ។ រីឯដីព្រៃពីមុនមានតម្លៃចន្លោះពី៣ទៅ៥ដុល្លារបានកើនឡើងរហូតដល់៣០ទៅ៤០ដុល្លារក្នុងមួយម៉ែត្រការ៉េផងដែរ”។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ឋកាន់តែប្រសើរ និងព្រលានយន្តហោះក្រុងប៉ោយប៉ែតបាននិងកំពុងត្រៀមសាងសង់ នឹងធ្វើឲ្យតម្លៃដីធ្លីក្នុងទីក្រុងនេះ កើនឡើងបន្ថែមទៀតនាពេលអនាគត។ យោងរបាយការណ៍របស់រដ្ឋបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា បច្ចុប្បន្នក្រុងប៉ោយប៉ែតមានអាគារកំពស់ចាប់ពី៥ជាន់ ដល់ជាង២០ជាន់មានជាង៦០អាគារ និងមានបុរីលំនៅដ្ឋានចំនួន១០កំពុងសាងសង់។ រដ្ឋាភិបាលបានដាក់ក្រុងប៉ោយប៉ែត ជាតំបន់សម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ពិសេសមួយ តាមរយៈគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដែលគោលនយោបាយនេះ បានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីខែតុលា ឆ្នាំ២០១៥។ តាមការឲ្យដឹងពីទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុលបានឲ្យដឹងថា ការចចារដើម្បីភ្ជាប់បណ្តាញផ្លូវរថភ្លើងជាមួយប្រទេសថៃបានបញ្ចប់ហើយ ដែលនៅពេលខាងមុខ ខ្សែរត់ភ្លើងពីប្រទេសថៃ នឹងភ្ជាប់មកកម្ពុជាដែលជាការតភ្ជាប់ដ៏សំខាន់នៃខ្សែរថភ្លើង ក្នុងគំរោងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន៕ ប្រភព : Property area & Khmerhome

Read More

គំរោង​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​កំពុង​រង​ផលប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្មចិន អាមេរិក

ភ្នំពេញ៖ អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាងថា គំរោង​វិនិយោគ​របស់​ចិន​មួយចំនួន​នៅ​កម្ពុជា​កំពុង​រង​ផលប៉ះពាល់ ដោយសារ​វិបត្តិ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន។ ថ្នាក់ដឹកនាំ​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​មួយរូប​បាន​និយាយ​ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា គំរោង​របស់​ចិន​នៅ​កម្ពុជា ប្រមាណ៣០ភាគរយ​បាន​រង​ផលប៉ះពាល់ ដោយសារ​សង្គ្រាម​ពាណិជ្ជ​កម្មនេះ ក្នុងនោះ​គំរោង​ខ្លះ​បាន​ផ្អាក​ការសាងសង់ និង​មួយចំនួនទៀត​ពួកគេ​កំពុង​ផ្អាក​គំរោង​សាងសង់​របស់ខ្លួន ។ លោក​បន្តថា ផ្សារ​ហ៊ុន​របស់​ចិន​បាន​បន្ត​ដាំ​ក្បាល​ចុះ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ចិន​ដែល​បាន​ចុះបញ្ជីរ​ក្នុង​ផ្សារ​ហ៊ុន​បាន​រង​ការខាតបង់​យ៉ាងដំណំ។ ជាក់ស្តែង​គំរោង SINO PLAZA , SKY VILLA, SINA PLAZA, គំរោង​សណ្ឋាគារ​របស់​ក្រុមហ៊ុន GREENLAND GROUP នៃ​គំរោង THE I.D RIVIERA ជាដើម​បាន​ផ្អាក​ការសាងសង់​និង​កែប្រែ​គំរោង​របស់ខ្លួន។ ទោះជា​យ៉ាងណា​អ្នកនាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹងថា អ្នកនាង​មើលឃើញថា​គំរោង​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​មិនមាន​អ្វី​ប្រែប្រួល​នោះទេ សម្រាប់​ក្រុមហ៊ុន​ល្អ​ពួកគេ​នៅតែ​បន្ត​សកម្ម​សាងសង់ ប៉ុន្តែ​ក្រុមហ៊ុន​ដែលមាន​បញ្ហា​នៅតែមាន​បញ្ហា។ អ្នកនាង​បន្តថា “មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឬ​គំរោង​ណាមួយ​មាន​បញ្ហា​នោះទេ គំរោង​របស់​ចិន​នៅតែ​បន្ត​វិនិយោគ​នៅ​កម្ពុជា។ លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ទោះ​ជាមាន​បញ្ហា​បណ្តាលមកពី​សង្គ្រាម​ពាណិជ្ជកម្ម​ចិន និង​អាមេរិក​ក្តី ក៏​គំរោង​របស់​ចិន​មិនបាន​ផ្លាស់ប្តូរ​នៅ​កម្ពុជា​នោះទេ អ្នកវិនិយោគ​ចិន​នៅតែ​បន្តសកម្មភាព​វិនិយោគ ហើយ​អ្នកវិនិយោគថ្មីៗនៅតែ​បន្ត​ចូលមក​កាន់​កម្ពុជា។ […]

Read More