Tag: awareness

ក្រសួងរៀបចំដែនដីដាក់ចេញវិធានការណ៍មួយទៀតសម្រាប់ខេត្តព្រះសីហនុ

ភ្នំពេញ : ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានដាក់ចេញនូវការណែនាំថ្មីមួយទៀត ដោយឲ្យអាជ្ញាធរខេត្តព្រះសីហនុបញ្ឈប់ការអនុញ្ញាតឲ្យសាង់បណ្តើរ រត់ច្បាប់បណ្តើរ។ អភិបាលខេត្តព្រះសីហនុ លោកយន្ត មីនមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំផ្សព្វផ្សាយនូវខ្លឹមសារសេចក្តីណែនាំកាលពីថ្ងៃទី១៦ តុលាកន្លងមកថា កន្លងមកខេត្តបានអនុញ្ញាតឲ្យមានការសាងសង់បណ្តើរ រត់ច្បាប់បណ្តើរ ដើម្បីឆ្លើយតបនឹងសភាពការអភិវឌ្ឍគំហុកនៅខេត្តព្រះសីហនុ។ ការឲ្យសាងសង់បែបនេះ ក៏មានមន្ត្រីជំនាញបានចុះពិនិត្យជាក់ស្តែងនៅទីតាំង និងលក្ខណៈបច្ចេកទេសនៃសំណង់នោះដែរ។ លោកបន្តថា ដោយមានលិខិតណែនាំពីក្រសួងជំនាញបែបនេះ ទើបរដ្ឋបាលខេត្ដ អញ្ជើញអាជ្ញាធរដែនដី មន្ត្រីជំនាញ ម្ចាស់សំណង់ និងអ្នកម៉ៅការសំណង់ ជួបជុំគ្នាដើម្បីពន្យល់សាធារណៈជន ជាពិសេសម្ចាស់គម្រោងសាងសង់សំណង់ទាំងឡាយ នៅខេត្តព្រះសីហនុ ឲ្យបានយល់ពីលក្ខណៈបច្ចេកទេសនៃសំណង់ និងច្បាប់អនុញ្ញាតឲ្យសាងសង់សំណង់ តាមបទដ្ឋានបញ្ញាត្ដិច្បាប់ឲ្យបានត្រឹមត្រូវតបតាមការណែនាំរបស់ក្រសួងដែនដី។ លោកបន្តថា “ចំពោះសំណង់មានទំហំត្រឹម៣០០០ម៉ែត្រការ៉េ ចុះក្រោមជាសមត្ថកិច្ចរបស់ខេត្ត ហេតុនេះខេត្តនឹងពិនិត្យជម្រុញការរត់ច្បាប់ឲ្យបានលឿនបំផុត តែចំពោះសំណង់ណា ដែលជាសមត្ថកិច្ចរបស់ក្រសួង ឯកឧត្តម នឹងជួយជម្រុញឲ្យបានលឿនផងដែរ”។ អនុប្រធានមន្ទីររៀបចំដែនដីន គរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុលោកជិន សេងបានមានប្រសាសន៍ថា តាមបទដ្ឋានបច្ចេកទេសនៃសំណង់ អ្នកសាងសង់ត្រូវតែគោរពតាមលក្ខខណ្ឌចាំបាច់ ៥ចំណុច ដូចជា ទី១ ធ្វើរបងព័ទ្ធការដ្ឋានសំណង់កំពស់យ៉ាងតិច២ម៉ែត្រ ពីនិវោ0នៃគម្រោង ដែលក្នុងនោះ ត្រូវរៀបជើងរបងអំពីថ្មកម្ពស់យ៉ាងតិច៨០សង់ទីម៉ែត្រ ដើម្បីកុំឲ្យដីសំណល់រឹងនិងរាវហៀរចេញពីការដ្ឋានទៅលើផ្លូវ ចិញ្ចើមផ្លូវ ដីចំណីឆ្នេរ ឆ្នេរសមុទ្រ សមុទ្រ […]

Read More