រដ្ឋាភិបាលកំពុងរៀបចំក្រុងបាត់ដំបងដើម្បីស្នើអង្គការ UNESCO បញ្ចូលទៅជាទីក្រុងបុរាណ
ភ្នំពេញ៖ ក្រសួងចំនួន៣និងស្ថាប័នពាក់ព័ន្ឋ បាននិងកំពុងរៀបចំឯកសារពាក់ព័ន្ឋដើម្បីដាក់ទៅកាន់អង្គការយូនេស្កូ ដើម្បីស្នើឲ្យអង្គការនេះបញ្ចូលទីក្រុងបាត់ដំបងជាទីក្រុងបុរាណមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិកាន់តែច្រើន។ ក្រសួងទាំងនោះមានដូចជា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ។ លោក កើត ពុទ្ធវរី នាយក វិទ្យាស្ថានជាតិទេសចរណ៍បានមានប្រសាសន៍ឲ្យដឹងក្នុងសិក្ខាសាលាស្តីពី ការកសាងគោលនយោបាយទេសចរណ៍និរន្តរភាព និងទីក្រុងបេតិកភណ្ឌ ដែលរៀបចំដោយក្រសួងទេសចរណ៍ កាលពីថ្ងៃទី១ វិច្ឆិកាកន្លងមកថា មុនឈានដល់ការស្នើ UNESCO ដាក់បញ្ចូលក្រុងបាត់ដំបងទៅជាទីក្រុងបុរាណ ការងារដំបូង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវប្រមូលឯកសារពាក់ព័ន្ធ មានប្រវត្តិ ខេត្ត ផ្ទះបុរាណ អគារបុរាណ និងវត្តបុរាណ ជាដើម ឲ្យបានច្បាស់លាស់ ដើម្បីបង្ហាញទៅគេ។ លោកបន្តថា ជំហានបន្ទាប់ ក្រសួងពាក់ព័ន្ធនឹងអញ្ជើញប្រជាពលរដ្ឋ ដែលកំពុងរស់ នៅក្នុងផ្ទះបុរាណ ឬផ្ទះសល់ពីសម័យបារាំង មកពន្យល់ កុំឲ្យកែកុនផ្ទះខុសលក្ខណៈដើម ព្រោះថាបើរក្សារចនាបទដើម នឹងមានការទាក់ទាញ ហើយការងារពន្យល់ណែនាំនេះ គឺបានធ្វើជោគជ័យហើយ នៅ ក្នុងក្រុងក្រចេះ ដែលគ្រោងនឹងស្នើអង្គការ UNESCO ដាក់បញ្ចូលជាទីក្រុងបុរាណរបស់ពិភពលោកផងដែរ។ […]
Read More