គំរោងវិនិយោគរបស់ចិននៅកម្ពុជាកំពុងរងផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មចិន អាមេរិក
ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យបានអះអាងថា គំរោងវិនិយោគរបស់ចិនមួយចំនួននៅកម្ពុជាកំពុងរងផលប៉ះពាល់ ដោយសារវិបត្តិនៃសង្គ្រាមពាណិជ្ជកម្មសហរដ្ឋអាមេរិក និងប្រទេសចិន។ ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមួយរូបបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា គំរោងរបស់ចិននៅកម្ពុជា ប្រមាណ៣០ភាគរយបានរងផលប៉ះពាល់ ដោយសារសង្គ្រាមពាណិជ្ជកម្មនេះ ក្នុងនោះគំរោងខ្លះបានផ្អាកការសាងសង់ និងមួយចំនួនទៀតពួកគេកំពុងផ្អាកគំរោងសាងសង់របស់ខ្លួន ។ លោកបន្តថា ផ្សារហ៊ុនរបស់ចិនបានបន្តដាំក្បាលចុះ ធ្វើឲ្យក្រុមហ៊ុនចិនដែលបានចុះបញ្ជីរក្នុងផ្សារហ៊ុនបានរងការខាតបង់យ៉ាងដំណំ។ ជាក់ស្តែងគំរោង SINO PLAZA , SKY VILLA, SINA PLAZA, គំរោងសណ្ឋាគាររបស់ក្រុមហ៊ុន GREENLAND GROUP នៃគំរោង THE I.D RIVIERA ជាដើមបានផ្អាកការសាងសង់និងកែប្រែគំរោងរបស់ខ្លួន។ ទោះជាយ៉ាងណាអ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងថា អ្នកនាងមើលឃើញថាគំរោងវិនិយោគរបស់ចិននៅកម្ពុជាមិនមានអ្វីប្រែប្រួលនោះទេ សម្រាប់ក្រុមហ៊ុនល្អពួកគេនៅតែបន្តសកម្មសាងសង់ ប៉ុន្តែក្រុមហ៊ុនដែលមានបញ្ហានៅតែមានបញ្ហា។ អ្នកនាងបន្តថា “មិនមានអ្វីគួរឲ្យបារម្ភឬគំរោងណាមួយមានបញ្ហានោះទេ គំរោងរបស់ចិននៅតែបន្តវិនិយោគនៅកម្ពុជា។ លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទោះជាមានបញ្ហាបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មចិន និងអាមេរិកក្តី ក៏គំរោងរបស់ចិនមិនបានផ្លាស់ប្តូរនៅកម្ពុជានោះទេ អ្នកវិនិយោគចិននៅតែបន្តសកម្មភាពវិនិយោគ ហើយអ្នកវិនិយោគថ្មីៗនៅតែបន្តចូលមកកាន់កម្ពុជា។ […]
Read More